ពន្លាជាតិខ្មែរនៅឌូបៃ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវអន្តរជាតិ និងប្រជាជនអារ៉ាប់
ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ គឺបានឈានចូលដល់សប្តាហ៍ទី២ហើយ។ ក្រសួងពាណិជ្ជកម្ម តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានចាត់ចែង និងរៀបចំតុបតែងពន្លាជាតិកម្ពុជាមួយទំហំ ៣៨៤.៥ ម២ កម្ពស់ ២ជាន់ ចូលរួមក្នុងពិព័រណ៍ពិភពលោកនេះ។
ពន្លាជាតិរបស់ខ្មែរយើង ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីតដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗចំនួន ៤ គឺ៖ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក (ឬសម័យឧត្តុង្គ) និងសម័យចតុមុខ (ភ្នំពេញបច្ចុប្បន្ន)។ បើគិតមកដល់ពេលនេះ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនារាប់ពាន់នាក់ ដោយបានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងបំផុតពីសំណាក់ភ្ញៀវអន្តរជាតិ ជាពិសេសប្រជាជនអារ៉ាប់តែម្តង។
គ្រប់ភ្ញៀវទាំងអស់ដែលបានចូលទស្សនានៅពន្លាជាតិខ្មែរ ត្រូវបានពន្យល់ឲ្យដឹងអំពីការកសាងទីក្រុងដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌កម្ពុជាដ៏រុងរឿងដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តក្នុងសម័យកាលនីមួយៗ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាមសម័យកាលនីមួយៗ ព្រមទាំងបង្ហាញអំពីការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជំរុញវិស័យវិនិយោគ និងទេសចរណ៍ផងដែរ។ ភ្ញៀវទស្សនាភាគច្រើន មានការភ្ញាក់ផ្អើល និងមានអារម្មណ៍ហាក់ដូចខ្លួនបានមកដល់ប្រទេសកម្ពុជា ដែនដីសុវណ្ណភូមិមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ចំណាស់ពិតៗអញ្ចឹង ព្រោះតែរូបភាពទាំងអស់ត្រូវបានតុបតែងរចនាឲ្យដូចជាក់ស្តែងពិតៗ ហើយរូបចម្លាក់ធ្ងន់ៗដូចជា ម៉ាកែតប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ័្មនទី៧ ព្រហ្មមុខ៤ ចម្លាក់តោ ព្រះវិស្ណុ ព្រះសិវៈ ឆ្មាំប្រាសាទ ។ល។ ត្រូវបានដឹកមកពីកម្ពុជាផ្ទាល់ដើម្បីរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ។ កន្លែងដែលទាក់ទាញភ្ញៀវទស្សនាឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺម៉ាកែតប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដែលភ្ញៀវទស្សនាបាននាំគ្នាថតរូប និងថតវីដេអូទុកជាអនុស្សាវរីយ៍គ្រប់ៗគ្នា។
YouTube's new 'My channel' channel is now live. - Vimeo
ReplyDeleteI can't watch videos, there are no channels on YouTube anymore, YouTube is just the latest platform to give youtube mp3 away, you can't watch videos